ចូហាន់ វ៉ូលហ៍្វហ្កាំង

  •       ការគិត វាជារឿងងាយ

     ការធ្វើគឺជារឿងលំបាក

      បង្វែរការគិតឲ្យទៅជាការអនុវត្ត គឺជារឿងដ៏ពិបាកបំផុតនៅលើលោក។           

ពំនោលនេះស្រដៀងគ្នានឹងពំនោលខ្មែរយើងដែលថា ”គ្រូថា មិនដូចគ្រូធ្វើ”

ដូច្នោះដែរ។ចូហាន់ វ៉ូលហ្វ៏ហ្កាំង។បានបង្ហាញឲ្យឃើញអំពីធម្មជាតិរបស់មនុស្សថានរណាៗក៏

អាចគិត ឬសុបិនបានដែរ….បុន្តែការធ្វើឲ្យសុបិននោះឲ្យក្លាយជាការពិត គឺជារឿងពិបាក ព្រោះយើងរវល់តែ នាំគ្នាគិតតែមិនព្រមចុះប្រឡូកក្នុងការងារ តើយើងអាចនឹងឈានទៅដល់គោ

លដៅបានដូចម្តេច?    ឧទាហរណ៏ ៖ដូចជាកម្មករម្នាក់កំពុងអង្គុយស្រមៃគូសវាសអនាកតរបស់

ខ្លួនថាអញ់និងក្លាយជាប្រធានកម្មករទាំងអស់នេះ តែចំពោះការអនុវត្ត គេបែជាអង្គុយធ្វើមិនដឹង

មិនរវល់ និងមិនព្រមធ្វើអ្វីឲ្យខ្លួនឯងបានប្រសើរឡើងទេ បែជាធ្វើតាមតែបញ្ជារបស់ផ្នែក

បុណ្ណោះ។សមត្ថភាពជំនាញ  ក៏មិនរីកចំរើន ហើយក៏មិនបានស្វែងរក ចំណេះដឹងបន្ថែម    សួរ

ថាតើកម្មករម្នាក់នោះអាចនិងក្លាយ ជាប្រធានផ្នែកដូចចិត្តប៉ងទុកដែរឬទេ?…

ការរីកចំរើនក្នុងវិស័យការងារ និងមិនកើតមានចំពោះអ្នកទេ បើអ្នករវល់តែគិតគូសវាសក្តី

សុបិន      ដោយមិនព្រមចាប់ផ្តើមធ្វើអ្វីៗដើម្បីធ្វើឲ្យសុបិនរបស់ខ្លួនក្លាយជាការពិតទេនោះ។  ផ្ទុយទៅវិញ បើអ្នកគិតតែពីឈ្ងកធ្វើការដោយមិនព្រមបើកភ្នែកក្រឡេកមើលទៅកាន់ទីឆ្ងាយៗ ទេឬដោយមិនគិតឆ្នៃប្រឌិតឲ្យកិច្ចការមានភាពរីកចំរើនជឿនលឿនអ្វីនោះ  អ្នកក៏និងនូវតែកន្លែង

ដ៏ដែលៗនោះឯង។  ហេតុនេះ អ្នកត្រូវ គិត ត្រូវ ធ្វើ និង កែឆ្នៃ ការនោះឲ្យទៅជាមធ្យោបាយដែរ

នាំខ្លួនឲ្យដើរឆ្ពោះទៅដល់គោលដៅ ក្នុងពេលអនាគត។

¤ការរីកចំរើននៅលើលោកអាស្រ័យដោយចក្រចលនារវាងការគិតនិងទង្វើរគឺគិតហើយ

ធ្វើ…..ធ្វើហើយគិតកែឆ្នៃ…គិតកែឆ្នៃហើយធ្វើបន្ត…ទើបធ្វើឲ្យមានវត្ថុប្រើប្រាស់យ៉ាង

សម្បូរបែបដូចសព្វថ្ងៃនេះ។

ចក្រចលនានេះនិងមិនអាចកើតមានបានទេ    ប្រសិនបើខ្វះធាតុណាមួយ។

 

ណាប៉ូលេអុង បូណាប៉ាត

                               បើអ្នកចង់ឲ្យការងារនោះទទួលផលល្អបំផុត

                                                   អ្នកត្រូវធ្វើវាដោយខ្លួនឫឯង

បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់តែងទទួលតួនាទីឲ្យធ្វើការងារផ្សេងៗគា្ន។ប្រសិនបើអ្នកខ្ចីច្រមុះអ្នកដ៏ទែដកដង្ហើម អ្វីដែរពួកគេធ្វើប្រហែលជាមិនត្រូវតាមសេចក្តីត្រូវការរបស់អ្នកទេដូចជាចៅហ្វាយបានប្រគល់ការងារមួយឲ្យអ្នកធ្វើ តែអ្នកនៅមិនទាន់មានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារនេះ ទើបពឹងពាក់មិត្តរួមការងារដែរទំនេរឲ្យគេជួយធ្វើ តែលទ្ធផលនូវតែមិនត្រូវចិត្តចៅហ្វាយ ហើយចៅ ហ្វាយនិងរិះគន់ អ្នកថាធ្វើ្កការមិនកើតនិងអសមត្ថភាព។ពេលនោះអ្នកក៏អង្គុយសោកស្តាយថា គួរតែធ្វើការងារនោះដោយខ្លួនឯងតាំងពីដំបួងមក។

ការដែរចៅហ្វាយឬក៏ប្រធានក្រុមប្រគល់ការងារឲ្យអ្នក អ្នកគួរតែធ្វើការងារនោះដោយខ្ឡួន

ឯងដើម្បីបញ្ចេញសមត្ថភាព ឬក៏ជំនាញ់នូវក្នុងខ្លួនរបស់អ្នកដើម្បីឲ្យពួកគាត់បានឃើញថាអ្នក

មានសមត្ថភាពស្ទាត់ជំនាញ់ និងមានបទពិសោធន៏ល្អ ក្នុងការងារនោះ។  ហេតុនេះសូមកុំឲ្យ

ឱកាសនេះកន្លងផុត ឬមិនត្រូវទម្លាក់តម្លៃខ្ឡួនឯង ដោយប្រថុយឬឲ្យអ្នកដ៏ទៃធ្វើជំនួស ទាំងខ្វះការ

ការទទួលខុសត្រូវបែបនេះឡើយ។

មិត្តអ្នកអានទាំងអស់ជាទីរាប់អាន បន្ទាប់ពី លោកអ្នកបានអានទស្សនះ ណាប៉ូលេអុង បូណាប៉ាត

រួចតើលោកអ្នកមានគំនិតថាត្រូវធ្វើយ៉ាងណាដើម្បីក្លាយជាមនុស្សទទួលខុសត្រូវដ៏ល្អបំផុត?

តើខ្លួនអ្នកជាមនស្សដែរមានការទទួលខុសត្រូវខ្ពស់ហើយឬនៅ ដើម្បីធ្វើឲ្យក្លាយខ្លួនជាមនុស្ស

ល្អ?

 

Buffettមហាសេដ្ឋីទី៣ពិភពលោក!

Buffettមហាសេដ្ឋីទី៣ពិភពលោក!

ជាអ្នកដើរលក់ស្ករកៅស៊ូតាមផ្ទះ មកជាមហាសេដ្ឋីដោយរបៀបណាទៅ?
លោកWarren Edward Buffett អាយុ៨១ឆ្នាំ ជាអ្នកជំនួញសញ្ជាតិអាមេរិក។ Buffettត្រូវបានគេទទួលស្គាល់ថាជាអ្នកវិនិយោគដ៏ជោគជ័យបំផុតនៅ ក្នុងពិភពលោក។ លោកមានមុខដំណែងជាក្រុមប្រឹក្សាភិបាល ប្រធានប្រតិបត្តិនិងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប័ណ្ណភាគហ៊ុន Berkshire Hathaway។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាប់ជាមហាសេដ្ឋីដែលមានបំផុតរបស់ពិភពលោក។ នៅក្នុងឆ្នាំ២០០៨ ជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទី១ក្នុងលោក តែឆ្នាំ២០១១ជាប់លេខ៣ នៅខណៈដែលលេខ១បានទៅលោកCarlos Slim ជាជនជាតិម៉ិកស៊ិកូ និងលេខ២បានទៅលោកBill Gates ជនជាតិអាមេរិកស្ថាបនិកក្រុមហ៊ុនMicrosoft។ ក្រៅពីកិច្ចការផ្ទាល់ខ្លួន Buffett ក៏ជាសប្បុរសជនដ៏ល្បីរបស់ពិភពលោកមួយរូបផងដែរ។ លោកបានសន្យាថានឹងបរិច្ចាគទ្រព្យ៩៩%របស់ខ្លួនទៅឲ្យបុព្វហេតុ សប្បុរសធម៌។

កុមារភាពនិងការសិក្សា

កំពូលអ្នកជំនួញរូបនេះ កើតនៅថ្ងៃទី៣០ខែសីហាឆ្នាំ១៩៣០ ក្នុងក្រុង Omaha រដ្ឋ Nebraska អាមេរិក ជាកូនប្រុសទោលក្នុងចំណោមកូនបីនាក់របស់អ្នកនយោបាយព្រមទាំងជា អ្នកជំនួញលោក Howard Buffett និងអ្នកស្រី Leila។
Buffett ផ្ដើមការសិក្សាក្នុងសាលាបឋមមួយនៅទីក្រុង Omaha។ ដល់ឆ្នាំ១៩៤២ ឪពុករបស់លោក ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ។ បន្ទាប់ពីប្ដូរទៅរស់នៅជាមួយឪពុកនៅក្រុង Washington D,C លោកBuffett បានការសិក្សានៅអនុវិទ្យាល័យ Alice Deal ហើយបញ្ចប់វិទ្យាល័យ Woodrow Wilson ក្នុងឆ្នាំ១៩៤៧។

ជាក្មេងម្នាក់ Buffett ចាប់អារម្មណ៍ទៅនឹងការរកប្រាក់និងសន្សំលុយទៅហើយ។ លោកដើរពីផ្ទះមួយទៅផ្ទះមួយដើម្បីលក់ស្ករកៅស៊ូ កូកាកូឡា និងទស្សនាវដ្ដី។មួយរយៈក្រោយមក អ្នកវិនិយោគវ័យក្មេងរូបនេះ បានទៅធ្វើការនៅក្នុងហាងលក់គ្រឿងទេសមួយ។ ឆ្នាំ១៩៤៥ Buffett និងមិត្តម្នាក់ទៀតបានបានចំណាយប្រាក់២៥ដុល្លារទិញធុងម៉ាស៊ីន Game ដាក់តាមហាងកាត់សក់ក្នុងតំបន់។ តែប៉ុន្មានខែសោះ ម៉ាស៊ីនGame បានកើនឡើងនៅតាមបណ្ដាហាងកាត់សក់ជាច្រើន។

បើនិយាយពីផ្សារភាគហ៊ុនវិញ Buffett ចាប់អារម្មណ៍បំផុត។ ការធ្វើដំណើរឆ្ពោះទៅទីក្រុងញ៉ូយកក្នុងវ័យ១០ឆ្នាំ លោកបានចូលទៅមើលផ្សារហ៊ុនNew York។ នៅអាយុ១១ឆ្នាំ លោកបានទិញប័ណ្ណភាគហ៊ុនអាទិភាពរបស់ក្រុមហ៊ុន Cities Service ៣ហ៊ុនសម្រាប់ខ្លួនគាត់និង៣ហ៊ុនទៀតសម្រាប់បងស្រី។ ក្នុងវ័យសិស្សវិទ្យាល័យលោកបានវិនិយោគក្នុងអាជីវកម្មដែលមានម្ចាស់ ជាឪពុក និងបានទិញកូនកសិដ្ឋានមួយជួលឲ្យគេ។

ក្នុងឆ្នាំ១៩៤៧ Buffett ចូលវៀនឆ្នាំទីមួយក្នុងមហាវិទ្យាល័យWharton Business។ នៅឆ្នាំ១៩៥០ បានប្ដូរទៅរៀនក្នុងសាកលវិទ្យាល័យ Nebraska-Lincoln និងបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងជំនួញនៅវ័យ ១៩ឆ្នាំ។ បន្ទាប់ពីបានអានសៀវភៅរបស់លោកDavid Dodd អ្នកវិភាគមូលបត្រ ដែលមានចំណងជើងថា “អ្នកវិនិយោគវៃឆ្លាត” លោកបានចុះឈ្មោះរៀនក្នុងសាលាជំនួញ Columbia។

អាជីព

ពីឆ្នាំ១៩៥១-៥៤ Buffett ធ្វើការនៅក្រុមហ៊ុនBuffett-Falk & Co., ជាអ្នកលក់ប័ណ្ណភាគហ៊ុននិងជាសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យមួយ ។ ១៩៥៤-៥៦ ធ្វើការនៅក្រុមហ៊ុនGraham-Newman Corp ជាអ្នកវិភាគមូលបត្រ។ ១៩៥៦-១៩៦៩ធ្វើការនៅក្រុមហ៊ុនBuffett Partnership, Ltd., តំណែងជាម្ចាស់ភាគហ៊ុន។ ពីឆ្នាំ១៩៧០ដល់បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន Berkshire Hathaway Inc, ជាក្រុមប្រឹក្សាភិបាល ជាប្រធានប្រតិបត្តិនិងជាម្ចាស់ភាគហ៊ុន។

ក្នុងវ័យ២០ឆ្នាំ Buffettបានរកលុយនិងសន្សំប្រាក់បាន៩៨០០ដុល្លារ។ ក្នុងឆ្នាំ១៩៥២ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ និស្សិតជំនាញផ្នែកជំនួញរូបនេះ បានត្រឡប់ទៅក្រុងOmaha និងធ្វើការជាអន្តរការីភាគហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះលោកបានបង្រៀនមុខវិជ្ជា”មូលដ្ឋានគ្រឹះក្នុង ការវិនិយោគ”ក្នុងសាកលវិទ្យាល័យNebraska Omaha។ នៅខណៈនោះ លោកបានវិនិយោគទៅលើស្ថានីយប្រេងមួយ តែមិនមែនជាការវិនិយោគជោគជ័យនោះទេ។

ក្នុងឆ្នាំ១៩៥២ Buffett បានរៀបការជាមួយSusan Thompsonជាមនុស្សដែលមានជាងគេទី១៥៣ក្នុងលោក ហើយ១ឆ្នាំក្រោយមកកូនទី១Susan Alice Buffettបានប្រសូតចេញ។ ឆ្នាំ១៩៥៤ លោកបានការងារមួយមានប្រាក់ខែដល់ទៅ១២០០០ដុល្លារនិងមានកូនទី២។ ឆ្នាំ១៩៥៦ លោកបានបង្កើតក្រុមហ៊ុនមួយBuffett PartnershipLtd.,ដោយប្រាក់សន្សំផ្ទាល់។ ឆ្នាំ២៩៥៨ កូនទីបីមានវត្តមាន ។ រហូតដល់ឆ្នាំ១៩៦០ Buffett មានដៃគូជំនួញដល់ទៅ៧ប្រតិបត្តិការរួមមានBuffett Associates, Buffett fund, Dacee, Emdee, Glenoff, Mo-Buff និង Underwood។ពីឆ្នាំ១៩៧០ដល់បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន Berkshire Hathaway Inc, ជាក្រុមប្រឹក្សាភិបាល ជាប្រធានប្រតិបត្តិនិងជាម្ចាស់ភាគហ៊ុនផង។

ជាមហាសេដ្ឋី

Buffett បានក្លាយទៅជាមហាសេដ្ឋីកំពូលនៅពេលដែលក្រុមហ៊ុនBerkshire Hathaway លក់ភាគហ៊ុនលំដាប់ខ្ពស់របស់ខ្លួននៅខែឧសភា ឆ្នាំ១៩៩០ ខណៈដែលទីផ្សារបិទតម្លៃភាគហ៊ុនបានឡើងដល់៧១៧៥ដុល្លារក្នុង១ហ៊ុន។ មកដល់សព្វថ្ងៃ មហាសេដ្ឋីទី៣ពិភពលោករូបនេះមានទ្រព្យសរុបដល់ទៅជាង៥០ពាន់លាន ដុល្លារ ខណៈដែលមហាសេដ្ឋីទី២ Bill Gates មានជាង៥៦ពាន់លានដុល្លារ និងមហាសេដ្ឋីទី១ Carlos Slim មានជាង៧៤ពាន់លានដុល្លារ។

ជីវិតផ្ទាល់ខ្លួន

មិនមែនគិតតែពីការងារភ្លេចស្នេហានោះទេ Buffett បានរៀបការជាមួយSusan Buffett ជាអ្នកជំនួញនិងជាអ្នកចម្រៀងក្នុងឆ្នាំ១៩៥២។ មួយគូនេះមានកូនបីនាក់គឺ Susie, Howard និង Peter។

ក្រោយមកដោយភាពមិនចុះសម្រុងចូលមកយាយី ឆ្នាំ១៩៧៧អ្នកទាំងពីរបានរស់នៅបែកគ្នាទាំងជាប់ចំណងអាពាហ៍ពិពាហ៍ រហូតដល់Susan ស្លាប់ក្នុងឆ្នាំ២០០៤។ មុនពេលស្លាប់Susan បានធ្វើបទសម្ភាសន៍រៀបរាប់ពីចំណងទាក់ទងជាមួយនឹងស្ថានីយទូរទស្សន៍ មួយនៅក្នុងស្រុក។ ឆ្នាំ២០០៦ Buffett បានរៀបការជាលើកទី២ជាមួយAstrid Menks ដែលមានអាយុ៦០ឆ្នាំនិងរស់នៅជាមួយគ្នារហូតបច្ចុប្បន្ន។

ការទទួលស្គាល់

forexbushido

ឆ្នាំ១៩៩៩ Buffett ទទួលបានងារជាកំពូលអ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំសតវត្សទី២០ ដោយក្រុមអ្នកជំនួញ។ ២០០៧ គាត់មានឈ្មោះនៅក្នុងបញ្ជីមនុស្សដែលមានសក្ដានុពលបំផុតក្នុង ពិភពលោករបស់ទស្សនាវដ្ដីTime។ ២០១១ ប្រធានាធិបតីអាមេរិកអូបាម៉ា បានផ្ដល់រង្វាន់មេដាយសេរីភាពជូន Warren។

បកប្រែ៖ ផេង ស៊ីថាន

www.deologyofdoctoral.yolasite.com deologyofdoctoral.yolasite.com, sisophon, Buddhism | 098838360

 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola